Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ប្រមុខដឹកនាំរដ្ឋាភិបាលកូរ៉េខាងត្បូង ចេញសេចក្តីប្រកាសមួយ ដោយជំរុញប្រជាពលរដ្ឋរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ទីប្រជុំជន និងស្នាក់នៅក្នុងផ្ទះ
ព័ត៌មានអន្តរជាតិ ៖ ប្រមុខដឹកនាំរដ្ឋាភិបាល របស់ប្រទេសកូរ៉េខាងត្បូង បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី២៩ កុម្ភៈនេះ ដោយជំរុញប្រជាពលរដ្ឋរបស់ខ្លួន កុំឲ្យធ្វើដំណើរទៅកាន់ទីប្រជុំជន និងស្នាក់នៅក្នុងផ្ទះ ប្រសិនបើមិនមានករណីចាំបាច់ ដែលនេះបើតាមការចុះផ្សាយរបស់ Aljazeera ។
សេចក្តីប្រកាសជំរុញនេះ ត្រូវបានធ្វើឡើង ខណៈដែលមន្ត្រីសុខាភិបាល របស់ប្រទេសនេះ បានប្រកាសពីការឆ្លងវីរុសខូវីដ-១៩ ចំនួន ៥៩៤ករណីថ្មីទៀត ដែលរុញច្រានឲ្យចំនួនសរុប នៃការឆ្លងវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ ២,៩៣១ករណីហើយ នៅទូទាំងប្រទេស។
សេចក្តីប្រកាសនេះ ក៏ត្រូវបានធ្វើឡើង ក្នុងពេលដំណាលគ្នា នៃកំណើនការឆ្លងសរុបវីរុសខូវីដ-១៩ នៅប្រទេសចិន បានកើនឡើងដល់ចំនួន ៧៩,២៥១ករណី និងចំនួនឆ្លងសរុបជាង ៨៣,០០០ករណី នៅជុំវិញពិភពលោក ដែលជាកំណើនខ្ពស់បំផុត៕
ប្រភព : General Department of Immigration
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top