រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំបន្ទាន់មួយ លើបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ក្នុងតំបន់ជាយរាជធានីភ្នំពេញ និងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ០៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់មួយ លើបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ក្នុងតំបន់ជាយរាជធានីភ្នំពេញ និងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន និងរស់នៅជាយរាជធានីភ្នំពេញ ជួបប្រទះបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមដោះស្រាយ និងត្រូវមានរថយន្តដឹកទឹកជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសនៅតំបន់ជាយក្រុង៕
|