នាយកដ្ឋានមណ្ឌលព័ត៌មាន កោះហៅ ចាងហ្វាងគេហទំព័រព័ត៌មាន CKV online មកធ្វេីការអប់រំ ណែនាំជាលេីកទីពីរ បន្ទាប់ពីមានការរិះគន់ខ្លាំងៗពីសាធារណៈជន
ភ្នំពេញ ៖ ដោយមានការរិះគន់ខ្លាំងៗពីសាធារណៈជន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាយកដ្ឋានមណ្ឌលព័ត៌មាន បានកោះហៅ លោក ចាន់ ឬទ្ធី ចាងហ្វាង គេហទំព័រព័ត៌មាន CKV online មកធ្វេីការអប់រំ ណែនាំជាលេីកទីពីរ ដែលដេីរផ្សាយផ្ទាល់តាមទីសាធារណៈ ប្រាសចាកក្រមសីលធម៌ វិជ្ជាជីវ: ជាអ្នកសារព័ត៌មាន បង្កអោយមានភាពចលាចល និងមានការរិះគន់ពីសាធារណៈជន ក៏ដូចបងប្អូនអ្នកសារព័ត៌មានមួយចំនួន។
ជាការឆ្លេីយតប លោកចាងហ្វាងរូបនេះ បានសារភាពទទួលកំហុសឆ្គង ទទួលយកការណែនាំ ជាលេីកទីពីរ និងយល់ព្រមធ្វេីកិច្ចសន្យាជាលាយលក្ខណ៍អក្សរផងដែរ៕ (នៅមានអង្គភាពផ្សេងៗទៀត)
|