អ្នកនាំពាក្យក្រសួងសុខាភិបាល គូសបញ្ជាក់ឱ្យដឹងថា លទ្ធផលតេស្តលេីកូនទាំង ២នាក់ របស់បុរសជនជាតិកាណាដា ដែលវិជ្ជមានវីរុសកូវីដ១៩នោះ គឺ អវិជ្ជមាន
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា លទ្ធផលតេស្តលេីកូនទាំង ២នាក់ របស់បុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ ដែលវិជ្ជមានវីរុសកូវីដ១៩នោះ គឺ អវិជ្ជមាន គិតត្រឹមម៉ោង១២:៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។
លោកជំទាវ ក៏បានបន្ថែមទៀតថា មកទល់នឹងពេលនេះ កម្ពុជាមានតែករណីនាំចូល និងឆ្លងពីជនបរទេស និងឆ្លងពីជនជាតិជប៉ុន មកលើជនជាតិខ្មែរ វ័យ៣៨ឆ្នាំ តែម្នាក់ប៉ុណ្ណោះ នៅខេត្តសៀមរាប ដែលពេលនេះគាត់មានសុខភាពធម្មតា៕
|