ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្ក ម៉ាកHINO បានរត់គេចខ្លួនបាត់។
ប្រភព បានបន្តឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ខាងលេីនេះ បណ្តាលឲ្យរងរបួសមនុស្សចំនួន ០២នាក់ ៖
១-ឈ្មោះ ឆោម ចន្ធី អ្នកបើកបររថយន្តHYUNDIA រងរបួសស្រាល
២-ឈ្មោះ ប៉េង សុខន អ្នករួមដំណើរម៉ូតូសង់ រងរបួសធ្ងន់ បាក់ជើងឆ្វេង។
បច្ចុប្បន្ន អ្នករងរបួស ទាំងពីរនាក់ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នុំពេញ។ ចំណែក ម៉ូតូ ១គ្រឿង និងរថយន្ត ២គ្រឿង កម្លាំងជំនាញ ធ្វេីការអូសចេញពីលេីផ្លូវ ដេីម្បីសម្រួលក្នុងការធ្វេីចរាចរណ៍ទៅមក និងបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកពង់សីលា ៕