អភិបាលស្រុកល្វាឯម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី វិធានការទប់ស្កាត់ និងការប្រយុទ្ធជំងឺឆ្លងកូវីដ១៩ (Covid 19)
ខេត្តកណ្តាល ៖ ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី វិធានការទប់ស្កាត់ និងការប្រយុទ្ធជំងឺឆ្លងកូវីដ១៩ (Covid 19) ។
កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីអភិបាលរងស្រុក, លោកនាយក នាយករងរដ្ឋបាលស្រុក, ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ, ប្រធានមន្ទីរពេទ្យបង្អែកស្រុក, អធិការស្រុក, មេបញ្ជាការផ្នែកសឹករងស្រុក, មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រីមេឃុំទាំង ១៥ឃុំ, លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៥ឃុំ និងលោក លោកស្រីប្រធានការិយាល័យចំនុះរដ្ឋបាលស្រុក។
ក្នុងថ្ងៃនេះផងដែរ លោកអភិបាលស្រុក ក៏បានណែនាំដល់អធិការដ្ឋាននគរបាលស្រុក ជាពិសេស ផ្នែកអន្តោប្រវេសន៍ ផ្នែកសន្តិសុខស្រុក និងប៉ុស្តិ៍នគរបាល សហការជាមួយមន្ទីពេទ្យបង្អែកស្រុកល្វាឯម ចុះពិនិត្យជនជាតិខ្មែរ និងជនបរទេស ដែរទេីបត្រឡប់មកពីក្រៅប្រទេស ដេីម្បីរកមេីលជំងឺកូវីដ១៩ (Covid 19) តាមបណ្តាឃុំ ក្នុងស្រុកសរុប ចំនួន ១៨នាក់ ក្នុងនោះ ៩នាក់ (មកពីថៃ) និង៩នាក់ទៀត មកពីប្រទេសដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូង អ្នកទាំងអស់គ្នានេះ ត្រូវបានពិនិ្យសុខភាព និងណែនាំនៅដាច់ដោយឡែកពីគេចំនួន ១៤ថ្ងៃ។ សូមបញ្ជាក់ថា មកដល់ពេលនេះ ពួកគាត់មានសុខភាពល្អប្រសេីរទេ ៕
|