ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានផ្តល់ភារកិច្ចចំនួន ៣ ដល់មន្ត្រីអន្តោប្រវេស៍ ភារកិច្ចទី១ ៖ ត្រូវធ្វើការប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈភារកិច្ច និងការពារសន្តិសុខ កុំឱ្យមានជនឱកាសនិយម, ទី២ ៖ ត្រូវប្រយុទ្ធជំងឺកូវីដ សង្គ្រាមកូវីដ រួមចំណែកដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋទូទៅ រួមចំណែកការពារសង្គម តាមរយៈការខិតខំប្រឹងប្រែងសហការជាមួយចតាលីសក្កត្រួតពិនិត្យសុខភាពរបស់អ្នកធ្វើដំណើរ និងភារកិច្ចទី៣ ៖ ត្រូវការពារខ្លួនឯង ដោយរក្សាអនាម័យ ដោយស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាមួយគ្នានេះ សម្តេចបាន បង្ហាញការសង្ឃឹមជឿជាក់ថាមន្ត្រី ថ្នាក់ដឹកនាំ បុគ្គលិកបំរើការងារ រួមសាមគ្គីគ្នា ក្នុងការបំពេញការងារទប់ស្កាត់ ជំងឺកូវីដ១៩ នេះផង ក៏ដូចជាជួយជំរុញដល់វិស័យសេដ្ឋកិច្ច សង្គមរបស់យើងថែមទៀតផង៕