សូមរំលឹកផងដែរថា គម្រោងការជួសជុល ប្រាសាទចតុមុខ នេះ បានបើកការដ្ឋាន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង ជាមួយ រដ្ឋ សភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនពីសប្បុរសជនផងដែរ៕