កម្ពុជាចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីឌ-១៩ ទាំងអស់គ្នា
ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវ កូវីឌ-១៩ (Covid-19) សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស យកចិត្កទុកដាក់មានអនាម័យខ្ពស់ជាប់ជាប្រចាំ ក្នុងនោះត្រូវអនុវត្តតាមការណែនាំអោយបានត្រឹមត្រូវរបស់ក្រសួងសុខាភិបាលដូចជា ត្រូវមានអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារ ដោយដុសសំអាតលាងដៃជាមួយសាប៊ូ, អាកុល ឬទឹកថ្នាំជែលសម្លាប់មេរោគ និងបាក់តេរី ជាប្រចាំ, ត្រូវពាក់ម៉ាស ឬប្រើក្រមា ដើម្បីការពារការឆ្លងជម្ងឺពីគេមកយើង និងពីយើងទៅលើគេ, កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់សំខាន់អ្វីទេ។
ចំពោះបងប្អូនកូនក្មួយពលករ ដែលទើបធ្វើដំណើរមកពីក្រៅប្រទេស រួមទាំងប្រទេសថៃ ត្រូវដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ កុំនៅជិតប្តី ឬប្រពន្ធ ឬកូន ដើម្បីចៀសវាងការឆ្លងរោគដែលយើងមិនអាចមើលឃើញ មុនពេលទទួលលទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា មានឬគ្មានរោគសញ្ញាកូរ៉ូណា (Corona)។
ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមសហការជាមួយមន្ទីរសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់៕
|