ឯកឧត្តម បញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់មានករណីរកឃើញមានការសង្ស័យ ឫផ្ទុកជំងឺកូវីត១៩ នោះទេ ទោះជាយ៉ាងណា អាជ្ញាធរខេត្ត រួមទាំងសមត្ថកិច្ចទាំងអស់ បានអនុវត្តនូវការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានធ្វើការអប់រំផ្សព្វផ្សាយតាមបំពងសម្លេង និងផ្ទាំងរូបភាព ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្តីពីវិធីកាត់បន្ថយហានិភ័យពីការការឆ្លងរីករាលដាលនៃជំងឺកូវីត១៩។
ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសំអាតអនាម័យខ្លួនប្រាណឱ្យបានស្អាត និងអនុវត្តតាមការណែនាំដល់ក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណា ចូលរួមបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
នាឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានឧបត្ថម្ភភេសជ្ជៈ ទឹកបរិសុទ្ធ និងថវិកាចំនួន ៤០០$ ផ្តល់ជូនកងកម្លាំង និងក្រុមគ្រូពេទ្យ ដែលប្រចាំការនៅព្រំប្រទល់ខេត្តមណ្ឌលគិរី-រតនគិរី ដើម្បីចាត់ចែកដោះស្រាយការហូបចុកប្រចាំថ្ងៃ ក្នុងពេលចុះយុទ្ធនាការ បង្ការទប់ស្កាត់ និងការឆ្លងរីករាលដាលនៃជំងឺកូវីត១៩ នេះផងដែរ៕