ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បាន ផ្សព្វផ្សាយ អនុសាសន៍ចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងទាំងអស់ ឲ្យចុះអនុវត្ត ផ្សព្វផ្សាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានការយល់ដឹង ខ្ពស់ ចំពោះវិធានការ បង្ការ និងទប់ស្កាត់ ការរីករាលដាល វីរ៉ុសកូវីត-១៩ និងនិតីវិធីដាក់ឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ ជាលក្ខណៈបុគ្គល និងរាយការជាបន្ទាន់ ករណីសង្ស័យថា មានផ្ទុកវីរ៉ុសកូវីត-១៩ មកគ្រប់មន្ទីរ អង្គភាពដែលពាក់ព័ន្ធ ៕