Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ប៉ូលិសហុងកុង ចេញបម្រាមមិនឲ្យធ្វើពិធីអុជទៀន រំឭកដល់ជនរងគ្រោះនៃការបង្ក្រាបនៅទីលាន Tiananmen
ប៉ូលិសនៅក្រុងហុងកុង កាលពីថ្ងៃចន្ទ បានប្រកាសហាមឃាត់ជាផ្លូវការមិនឲ្យមានការប្រារព្វពិធីអុជទៀន រំឭកដល់ជនរងគ្រោះនៃការបង្ក្រាបរបស់អាជ្ញាធរចិនទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩នៅទីលានធានអានមេន ក្នុងទីក្រុងប៉េកាំង ដែលពិធីរំឭកនេះ បានធ្វើជារៀងរាល់ឆ្នាំ អស់ ៣០ឆ្នាំមកហើយ ដោយប៉ូលិសហុងកុងថា ការហាមនេះ គឺដោយសារពិធីនេះ នឹងជា «ការគំរាមកំហែងដល់សុខភាពសាធារណៈ» នេះបើតាមក្រុមអ្នករៀបចំពិធីនេះ។
ជាការឆ្លើយតប ក្រុមអ្នករៀបចំពិធី បានអំពាវនាវឲ្យសាធារណជន រៀបចំពិធីរំឭកជាក្រុមតូចៗ អុជទៀននៅតាមផ្ទះ ឬប្រជុំតាមអនឡាញនៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរំព្ញកខួបទី៣១ នៃការបង្ក្រាបដោយយោធាចិននេះ។
ប៉ូលិសហុងកុង បានហាមឃាត់រួចហើយនូវគម្រោងបាតុកម្ម ៣កន្លែង កាលពីថ្ងៃអាទិត្យ ដោយសារការបារម្ភពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩៕
ប្រភព : VOA Khmer
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top