ឯកឧត្តម ជា សុផារ៉ា ចុះពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅរវាងខេត្តកណ្តាល និងខេត្តតាកែវ
នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី បានអញ្ជើញ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី របស់ព្រះរាជាណាចក្រកម្ពុជា សាងសង់ដោយក្រុមហ៊ុនឆាយណាខនស្ត្រាក់សិនមីដលែន (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅរវាង ទីក្រុងតាខ្មៅ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ៕
|