ប្រភពពីប្អូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ នាងបានទូរស័ព្ទរកបងស្រី (ស្រ្តីរងគ្រោះ) ជាច្រើនលើកច្រើនសារ តែតេមិនចូលសោះ ដោយមានការសង្ស័យនាង ក៏បានធ្វើដំណើរមករកបងដល់បន្ទប់ជួល ឃើញទ្វារបិទជិត និងខ្ទាស់គន្លឹះជាប់ខាងក្នុង ទោះជាគោះ ក៏មិនមានឮបងស្រីឆ្លើយតបសោះ ធ្វើឲ្យនាងការសង្ស័យជាខ្លាំង ក៏បានហៅឲ្យអ្នកជិតខាងជួយមកមើល និងគាស់ទ្វារចូលទៅ ក៏ស្រាប់តែបានឃើញនាងដេកផ្កាប់មុខ មានឱបរ៉ូឡូខ្សែភ្លើង ដែលមានដាក់សាកថ្មទូរស័ព្ទនៅក្នុងបន្ទប់ទឹក ស្លាប់ទៅហើយ ទើបបង្កឲ្យការភ្ញាក់ផ្អើលឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។
ក្រោយពីកម្លាំងមានសម្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងកោសល្យវិច័យសពស្ត្រីរងគ្រោះ រួចបញ្ជាក់ថា ស្រី្តរងគ្រោះពិតជាបានស្លាប់ដោយសារតែការឆក់ខ្សែភ្លើងនៅក្នុងបន្ទប់ទឹក ពិតប្រាកដមែន មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងឡើយ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើតវិញ៕