អំណោយសប្បុរសធម៌ ដែលបានប្រគល់ជូនដល់ប្រជាពលរដ្ឋទាំង ៩០គ្រួសារ នោះគឺ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីវអ៊ីវ ១យួរ, ទឹកបរិសុទ្ធ ១កេស, ម៉ាស ១ប្រអប់, អាល់កុល ១ដប និងថវិកា ១៥ម៉ឺនរៀល ក្នុងនោះ ១០ម៉ឺនរៀល ជាថវិកាឧបត្ថម្ភដោយ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល រីឯ ៥ម៉ឺនរៀល ជាថវិកាបដិភាគរបស់ឯកឧត្តមអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ៕