ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅលើពិភពលោក បានកើនឡើងដល់ ៦,៥៨៥,៥០៦នាក់ និងស្លាប់ កើនឡើងដល់ចំនួន ៣៨៨,២៤៤នាក់ ផងដែរ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅលើពិភពលោក បានកើនឡើងដល់ ៦,៥៨៥,៥០៦នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ ក៏បានកើនឡើងដល់ចំនួន ៣៨៨,២៤៤នាក់ ផងដែរ ខណៈអ្នកជំងឺ Covid-19 ចំនួន ៣,១៨១,១២៨នាក់ បានជាសះស្បើយពីវីរុសនេះ។
ប្រភពដដែលបានបន្តថា ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ វីរុស Covid-19 បានសម្លាប់មនុស្សអស់ចំនួន ៤,៩២៩នាក់ នៅជុំវិញពិភពលោក និងឆ្លងទៅមនុស្សថ្មីចំនួន ១២១,៤១៣នាក់ ក្នុងរយៈពេលដូចគ្នានេះ។
ប្រទេសទាំង១០ នៅលើពិភបលោក ដែលមានករណីឆ្លងវីរុស Covid-19 ច្រើនជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល រុស្ស៊ី អេស្ប៉ាញ អង់គ្លេស អ៉ីតាលី ឥណ្ឌា អាល្លឺម៉ង់ ប៉េរូ និងប្រទេសទួរគី៕
ប្រភព : General Department of Immigration
|