ថ្នាក់ដឹកនាំទាំងពីរ ក៏បានសម្តែងនូវក្តីបារម្ភចំពោះផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid 19 ទាំងលើវិស័យសេដ្ឋកិច្ច ទាំងលើវិស័យសង្គមកិច្ច ហើយថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញនូវការយកទឹកចិត្តក្នុងការជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការគាំទ្រក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត តាមរយៈកិច្ចសហការលើការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាអាទិ៍ ៕