១. ឈ្មោះ ឈុន សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ (ដែលមានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយាល័យបទល្មើសគ្រឿងញៀន) រស់នៅក្នុង ភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។
២. ឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរ មិនពិតប្រាកដ រស់នៅក្នុង ភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន ៖ អាវុធខ្លីចំនួន ០២ដើម (ប្រើហ្គាស់), ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង, គ្រឿងញៀនជិត ០២គីឡូក្រាម, រុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន ០២បេ, ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន ០១គ្រឿង, ស្លាកលេខម៉ូតូចំនួន ០៣ផ្លាក និងកាតគ្រីម៉ូតូចំនួន ០២សន្លឹក។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយកទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕