Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី៥ ខែមិថុនានេះ ចំនួនមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃ នៃវីរុស Covid-19 នៅជុំវិញពិភពលោក នៅតែបន្តកើនឡើង ក្នុងបរិមាណច្រើននៅឡើយ
ចំនួនមនុស្សស្លាប់ថ្មី និងឆ្លងថ្មីប្រចាំថ្ងៃនៃវីរុស Covid-19 នៅជុំវិញពិភពលោក នៅតែបន្តកើនឡើង ក្នុងបរិមាណច្រើននៅឡើយ ដែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សស្លាប់ប្រចាំថ្ងៃសរុបមានចំនួន ៥,៣៣៦នាក់ និងមនុស្សឆ្លងថ្មីសរុបមានចំនួន ១២៦,២២៨នាក់ ដែលនេះបើយោងតាម Worldometer ។
ចំពោះកំណើនមនុស្សស្លាប់ ដោយសារវីរុស Covid-19 នៅជុំវិញពិភពលោក សរុបមានចំនួនគិតត្រឹមថ្ងៃសុក្រនេះដែរ មានចំនួនជិត ៤០ម៉ឺននាក់ហើយ គឺចំនួន ៣៩២,១២៣នាក់ ដែលចំនួនមនុស្សស្លាប់ មិនមានការចុះថយ។
ចំណែកកំណើនមនុស្សឆ្លងវីរុសនេះ នៅជុំវិញពិភពលោក បានកើនឡើង រហូតដល់ជាង ៦លាន៧០ម៉ឺននាក់ ហើយដែរ គឺចំនួន ៦,៦៨៨,៩២៤នាក់ ខណៈដែលអ្នកជំងឺ Covid-19 ចំនួន ៣,២២៨,៦៥៥នាក់ បានជាសះស្បើយពីវីរុសផ្លូវដង្ហើមមួយនេះ៕
ប្រភព : General Department of Immigration
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top