ពិធីគោរពវិញ្ញាណក្ខន្ធ និងជូនដំណើរសព លោកវរសេនីយ៍ឯក ស សាវី នៅទីក្រុងបាម៉ាកូ សាធារណរដ្ឋម៉ាលី
កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ប្រេសិតពិសេស តំណាង អគ្គលេខាធិការ របស់ អ.ស.ប ប្រចាំប្រទេសម៉ាលីនិង ជាប្រធានបេសកកម្មMINUSMA លោក Mahamat Saleh Annadif និងជាតំណាងប្រទេសឆាដ ឧត្តមសេនីយ៍ឯក Dennis Gyllensporre អគ្គមេបញ្ជាការបេសកកម្ម MINUSMA ជាតំណាងប្រទេសស៊ុយអែដ ឧត្តមសេនីយ៍ត្រី Issougfou Yacouba អគ្គស្នងការប៉ូលីស MINUSMA ជាតំណាងប្រទេសនីស៊ែ លោកវរៈសេនីយ៍ឯក តំណាងកងទ័ពម៉ាលី FAMA នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃ MINUSMA បានចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីជូនដំណើរសព លោកវរសេនីយ៍ឯក ស សាវី នៅទីក្រុងបាម៉ាកូ សាធារណរដ្ឋម៉ាលី។
សូមបញ្ជាក់ផងដែរថា លោកវរសេនីយ៍ឯក ស សាវី បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ខណៈដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណៈម៉ាលី៕
ប្រភព ៖ កងកម្លាំងមួកខៀវកម្ពុជា
|