ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ក៏បានស្នើសុំឲ្យពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំង ១០០គ្រួសារ បង្កើនការដាំដុះដំណាំរួមផ្សំ បន្លែ ជី ស្លឹកគ្រៃ ដំណាំហូបផ្លែ ក៏ដូចជា ផលិតផលកសិកម្មផ្សេងៗទៀត ចៀសជាងទុកដីទំនេរ និងចូលរួមកាត់បន្ថយការនាំផលិតផលបរទេសចូលក្នុងស្រុក ហើយក្នុងនោះដែរ ក៏ត្រូវយកចិត្តទុកដាក់អំពីបញ្ហាសុខភាព ដើម្បីបង្ការពីជំងឺផ្សេងៗ ក៏ដូចជា ជំងឺកូវីដ ១៩ ដែលបាននឹងកំពុងរាលដាល និងបំផ្លាញជីវិតមនុស្ស ក៏ដូចជា សេដ្ឋកិច្ចជាតិ របស់ប្រទេសនីមួយៗ នៅលើសកលលោក គួរឲ្យព្រួយបារម្ភ ៕