ប្រជាពលរដ្ឋប្រទះឃើញ គ្រាប់មីន ចំនួន ២៣គ្រាប់ នៅពេលកំពុងភ្ជួរដីចម្ការ
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី០៥ ខែមិថុនាឆ្នាំ២០២០ ក្រុមកម្ទេចគ្រាប់ (EOD) នៃអង្គការដោះមីនកម្ពុជា(CSHD) បានទទួលសំណើពីប្រជាពលរដ្ឋ ភូមិយាយទេព ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចុះទៅយកគ្រាប់
មីនប្រឆាំងមនុស្ស Type ២៧អា ចំនួន ២៣គ្រាប់ ដើម្បីយកទៅកំទេចចោល។
គ្រាប់មីនទាំងនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅពេលកំពុងភ្ជួរដីចម្ការ។ អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ ដំ គប់លេង ឬកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល ៕
|