Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
គិតត្រឹមថ្ងៃទី០៨ ខែមិថុនានេះ មនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក បានកើនឡើងដល់ជាង ៧លាននាក់ និងមនុស្សស្លាប់ បានកើនឡើងដល់ជាង ៤០ម៉ឺននាក់ហើយ
កំណើនមនុស្សឆ្លងវីរុស Covid-19 ប្រចាំថ្ងៃនៅជុំវិញពិភពលោក នៅតែបន្តកើនឡើងក្នុងរង្វង់ជាង ១០ម៉ឺននាក់ ក្នុងមួយថ្ងៃដដែល ដែលគិតត្រឹមថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សឆ្លងសរុបបានកើនឡើងដល់ជាង ៧លាននាក់ផងដែរ គឺចំនួន ៧,០៨១,៥៩៤នាក់ ដែលនេះបើយោងតាម Worldometer។
ចំពោះចំនួនមនុស្សស្លាប់ ដោយសារវីរុសផ្លូវដង្ហើមមួយនេះនៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ជាង ៤០ម៉ឺននាក់ហើយ គឺចំនួន ៤០,៥០៧៤នាក់ ខណៈដែលអ្នកជំងឺ Covid-19 ចំនួនជាង ៣លាននាក់ គឺចំនួន ៣,៤៥៤,១២២នាក់ បានជាសះស្បើយពីវីរុសនេះ។
សូមបញ្ជាក់ជូនថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃចន្ទនេះ មនុស្សឆ្លងថ្មីនៃវីរុស Covid-19 នៅជុំវិញពិភពលោកមានចំនួន ១១២,៤៧២នាក់ និងមនុស្សស្លាប់ថ្មីនៃវីរុសនេះ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា មានចំនួន ៣,៣៧៥នាក់៕
ប្រភព ៖ General Department of Immigration
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top