Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
គ្រោះទឹកជំនន់ នៅប្រទេសចិន បានធ្វេីឲ្យមនុស្សចំនួន ៧៨នាក់ បានស្លាប់ និងបាត់ខ្លួន និងផ្ទះសម្បែង ប្រមាណជាង ៨,០០០ខ្នង បានខូចខាតស្ទើរទាំងស្រុង
ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិន បានឲ្យដឹងថា មនុស្សចំនួន ៧៨នាក់ បានស្លាប់ និងបាត់ខ្លួន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ប្រមាណជាង ៨,០០០ខ្នង បានខូចខាតស្ទើរទាំងស្រុង ក្នុងគ្រោះមហន្តរាយទឹកជំនន់ នៅក្នុងប្រទេសនេះ ដែលនេះបើតាមការចុះផ្សាយរបស់ South China Morning Post ។
ប្រភពដដែលបានបន្តថា ភ្លៀងជាច្រើនមេបានចាប់ផ្តើមធ្លាក់ខ្លាំង ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ហើយកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងមកនេះ ភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងជាងកាលពីមុន ដែលបណ្តាលឲ្យក្លាយទៅជាទឹកជំនន់ និងប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណជាង ១២លាននាក់ នៅក្នុងខេត្តយីចាង។
ក្រសួងគ្រប់គ្រងគ្រោះអាសន្ន បានប៉ាន់ប្រមាណថា គ្រោះទឹកជំនន់នេះ បានបណ្តាលឲ្យខាតបង់ទឹកប្រាក់ប្រមាណជាង ២៥.៧ពាន់លានយ័ន ស្មើនឹងជាង ៣.៦ពាន់លានដុល្លារអាមេរិក៕
ប្រភព : អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top