- សម្ភារៈកែច្នៃ (ទទឹកភ្លៀង) ចំនួន ០១
- វិទ្យុទាក់ទង ចំនួន ០៦គ្រឿង
- ឆ្នាំងសាកវិទ្យុទាក់ទង ចំនួន ០៣គ្រឿង
- ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ចំនួន ០២គ្រឿង។
លោកស្នងការរង បានបញ្ជាក់ថា ទោះបីជាអ្នកប្រព្រឹត្តិ មួយចំនួនបានគេចខ្លួនពីទីតាំងនោះមែន ប៉ុន្តែសមត្ថកិច្ចនគរបាលបន្តស្រាវជ្រាវកំណត់ពីអត្តសញ្ញាណខ្លះ នៃអ្នកប្រព្រឹត្តិនោះហេីយ ដែលកិច្ចការនេះសមត្ថកិច្ចលោកនឹងស្នេីសុំគោលការណ៍ថ្នាក់ដឹកនាំស្នងការ ដេីម្បីចាត់វិធានការបន្តជាមួយនេះដែរទីតាំងមួយនេះ ត្រូវបានសមត្ថកិច្ចរុះរេីបំផ្លាញចោលនូវសម្ភារៈមួយចំនួន។
ទាក់ទងនឹងករណីល្បែងទឹកភ្លៀង ដែលបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម តែងលេីកឡេីងថាមានការអនុញ្ញាតឱ្យលេង ឬមិនមានវិធានការបង្រ្កាបនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្លាប់បានបញ្ជាក់ជូនហេីយថា ឯកឧត្តម នឹងចាត់វិធានការបង្រ្កាប បេីករណីនេះកេីតមានក្នុងមូលដ្ឋាន៕