សមត្ថភាពអាកាសយានដ្ឋានបន្ទាប់ពីសាងសង់រួច ៖
- ឆ្នាំ ២០២៣ ទទួលអ្នកដំណើរ ១៣លាននាក់
- ឆ្នាំ២០៣០ ទទួលអ្នកដំណើរ ៣០លាននាក់
- ឆ្នាំ២០៥០ ទទួលអ្នកដំណើរ ៥០លាននាក់។
ព្រលានយន្តហោះថ្មីនេះ វិនិយោគក្នុងទឹកប្រាក់ ប្រមាណ ១៥០០លានដុល្លារ ដែលជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្តហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕
ប្រភព : ក្រសួងព័ត៌មាន