រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹង ជូនដល់ប្រជាពលរដ្ឋទាំង ៥៤៦គ្រួសារ រួសរាន់ទៅបំពេញទម្រង់បែបបទ និងចាប់ឆ្នោតយកដីឡូតិ៍ ដែលបានចូលទន្រ្ទានកាន់កាប់លើទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន មេត្រីភាព
ព្រះវិហារ ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២០ រដ្ឋបាលខេត្តព្រះវិហារ ចេញសេចក្តីជូនដំណឹង ជូនដល់ប្រជាពលរដ្ឋទាំង ៥៤៦គ្រួសារ ដែលបានចូលទន្រ្ទានកាន់កាប់លើទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន មេត្រីភាព ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ឲ្យរួសរាន់មកបំពេញទម្រង់បែបបទ និងចាប់ឆ្នោតយកដីឡូតិ៍ នៅទីស្នាក់ការក្រុមហ៊ុនមេត្រីភាពស្រែក្រសាំង ដែលនឹងផុតកំណត់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។
ករណីបងប្អូនខកខានមិនបានមកបំពេញបែបបទ ដូចសេចក្តីជូនដំណឹងនេះ មានន័យថា បងប្អូនបោះបង់ឱកាសទាមទារកន្លងមក ដោយស្វ័យប្រវត្តិ និងគ្មានលក្ខខណ្ឌ ៕
សូមអានខ្លឹមសារដូចខាងក្រោម ៖
|