Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ៖ រាល់សំណង់ ឬអគារនានា ដែលមានភាពស្របច្បាប់ គឺអាជ្ញាធរជាតិអប្សរា មិនដែលបដិសេធនោះទេ
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ បានអះអាងថា អាជ្ញាធរជាតិអប្សរាមិនដែលបដិសេធ ចំពោះសំណង់ ឬអគារណា ដែលមានភាពស្របច្បាប់ ហើយស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនទេ។ នេះគឺជាការឆ្លើយបំភ្លឺទាក់ទិនទៅនឹងការផ្សព្វផ្សាយនៅលើបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែកក្កដា ដែលមិនមានមូលដ្ឋានច្បាស់លាស់ ឈ្មោះ វិទ្យុ នគររាជ្យ ថា “អាស្រមពើងតាអេវ ស្ថិតនៅលើភ្នំគូលេន ខេត្តសៀមរាប ត្រូវភ្លើងឆេះអស់ ព្រះសង្ឃឆាន់នៅក្រោមដើមឈើ ពុទ្ធបរិស័ទ សុំច្បាប់សាងសង់ឡើងវិញតែអជ្ញាធរជាតិអប្សរា មិនអនុញ្ញាត ចង់សួរថាមូលហេតុអ្វី?”
លោក ឡុង កុសល បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ “ពេលនេះ យើងពុំទាន់បានបដិសេធ ឬអនុញ្ញាតនៅឡើយទេ ព្រោះក្រុមការងារកំពុងតែពិនិត្យលើការងារនេះ ដោយមើលឯកសារគតិយុត្តិនានា ស្តីពីភាពស្របច្បាប់នៃទីតាំងរបស់សំណង់អាស្រមនោះ ព្រោះថា ជាគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺមិនបដិសេធនោះទេ ចំពោះសំណង់ ឬអគារនានា ដែលមានភាពស្រពច្បាប់ និងបម្រើឱ្យផលប្រយោជន៍ជាសាធារណៈ។ ”
បន្ថែមពីនេះ តាមការបញ្ជាក់ពីអ្នកនាំពាក្យ បច្ចុប្បន្នក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកស្វាយលើ កំពុងធ្វើការជុំវិញរឿងនេះ នឹងគ្រោងទៅពិនិត្យទីតាំងនេះជាក់ស្តែងដោយផ្ទាល់នៅលើខ្នងភ្នំគូលេនតែម្តង៕
ប្រភព : អាជ្ញាធរជាតិអប្សរា
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top