Toggle navigation
ទំព័រដើម
ព័ត៌មានជាតិ
អន្តរជាតិ
សេដ្ឋកិច្ច
កីឡា
កម្សាន្ត
សុខភាព
ទំនាកទំនង
អំពីពួកយើង
គេហទំព័រ ចក្រវាឡ ដេលីប៉ុស្ត៍
មនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក នៅតែបន្តហក់ឡើងក្នុងកម្រិតខ្ពស់នៅឡើយ គឺអ្នកឆ្លងកេីនជាង ១៣លាននាក់ និងអ្នកស្លាប់កេីនជាង ៥៧ម៉ឺននាក់
អ្នកជំនាញផ្នែកជម្ងឺឆ្លងរបស់អង្គការសុខភាពពិភពលោក បាននិយាយថា កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុស Covid-19 នៅជុំវិញពិភពលោក នៅតែបន្តហក់ឡើងក្នុងកម្រិតខ្ពស់នៅឡើយ នៅពេលបច្ចុប្បន្ននេះ ដោយមិនទាន់មានសញ្ញាធូរស្រាលនៅឡើយទេ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer ។
ប្រភពដដែលបានបន្តថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅជុំវិញពិភពលោក បានកើនឡើងដល់ជាង ១៣លាននាក់ហើយ គឺចំនួន ១៣,០២៧,៨៣០នាក់ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ និងកំណើនមនុស្សស្លាប់ សរុបដោយសារវីរុសនេះ បានកើនឡើងដល់ជាង ៥៧ម៉ឺននាក់ គឺចំនួន ៥៧១,០៧៦នាក់ ខណៈដែលអ្នកជំងឺ Covid-19 ចំនួនជាង ៧លាននាក់ គឺចំនួន ៧,៥៧៥,៥១៦នាក់ បានជាសះស្បើយពីវីរុសនេះ។
សូមបញ្ជាក់ជូនថា រយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទដដែលនេះ អ្នកឆ្លងថ្មីនៃវីរុស Covid-19 នៅទូទាំងពិភពលោកមានចំនួន ១៩៤,៣២៥នាក់ និងអ្នកស្លាប់ថ្មីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ មានចំនួន ៣,៩៥២នាក់៕
ប្រភព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
ផ្សាយពាណិជ្ជកម្ម
Find us on Facebook
MSR SPORT
ទំព័រដើម
|
ទំនាក់ទំនង
|
អំពីពួកយើង
|
Top