លោក Vadim Tarasov ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ និងជីវសាស្ត្រ បានធ្វើការបញ្ជាក់ពីការវិវឌ្ឍន៍ នៃការសាក ល្បងនេះ ដោយបន្ថែមទៀតថាក្រុមអ្នកស្ម័គ្រចិត្ត ដំបូងនឹងត្រូវអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈដែលក្រុមទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែកក្កដាខាងមុខ នេះ។
តំណាក់កាលដំបូងនៃចាក់វ៉ាក់ សាំងសាកល្បងនេះ បានចាប់ ផ្តើមកាលថ្ងៃទី១៨ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន ១៨នាក់ ហើយតំណាក់កាលទី២ បានចាប់ផ្តើមកាលពីថ្ងៃទី ២៣ ខែមិថុនា ជាមួយក្រុមអ្នកស្ម័គ្រចិត្តចំនួន ២០នាក់។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតមុនពេលដែលពួកគេត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
លោក Alexander Lukashev ជានាយកវិទ្យាស្ថានវេជ្ជសាស្ត្រ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៅសាកលវិទ្យាល័យ Sechenov បាននិយាយថា គោលបំណង នៃតំណាក់កាលនៃការសាកល្បងនេះ គឺដើម្បីបង្ហាញពីសុវត្ថិភាពរបស់វ៉ាក់សាំងទៅលើសុខភាពមនុស្ស។ លោកបានប្រាប់សារព័ត៌មានរុស្ស៊ី Sputnik ថា ជារួម លទ្ធផលពីការពីចាត់សាកល្បង ត្រូវបានធានាសុវត្ថិភាព និងស្របទៅតាមស្តង់ដារវ៉ាក់សាំង ដែលមានលក់នៅលើទីផ្សារ។ លោកបានបន្តទៀតថា ផែនការអភិវឌ្ឍន៍វ៉ាក់សាំងបន្ត ត្រូវបានកំណត់រួចហើយ ដោយក្រុមអ្នកជំនាញ និងបានបង្ហាញពីលទ្ធភាពនៃការបង្កើនផលិត កម្មផងដែរ។
គួរបញ្ជាក់ថា សាកលវិទ្យាល័យ Sechenov បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាស្ថាប័នអប់រំ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានចូលរួមក្នុងការអភិវឌ្ឍន៍វ៉ាក់សាំង និងផលិតផលវេជ្ជសាស្រ្តផៀតទៀត ខណៈដែលការព្យាបាលសាកល្បងបន្តកំពុងដំណើរការ។ ទោះយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបន្ថែមច្បាស់ការថា តើវ៉ាក់សាំងនេះ នឹងដាក់លក់នៅលើទីផ្សារនៅពេលណានោះទេ ៕