អ្នកឆ្លងវីរុស Covid-19 សរុបនៅលេីលោក កេីនដល់ជាង ១៤,៨លាននាក់, អ្នកស្លាប់ កេីនដល់ជាង ៦១,៣មុឺននាក់ និងអ្នកជា កេីនដល់ជាង ៨,៩លាននាក់ហេីយ
ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១៤,៨៥១,២៩១នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៦១៣,១៤៦នាក់ ខណៈដែលមនុស្សជាសះស្បើយ ពីវីរុសផ្លូវដង្ហើមមួយនាក់ ក៏បានកើនឡើងដល់ចំនួន ៨,៩០៦,៣៦៨នាក់ផងដែរ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ។
ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃអង្គារនេះដែរ វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៤ពាន់នាក់ ក្នុង១ថ្ងៃ គឺចំនួន ៤,០៤៦នាក់ ហើយវីរុសនេះ បានចម្លងទៅមនុស្សថ្មី ប្រមាណជាង ២០ម៉ឺននាក់ គឺចំនួន ២០៥,៣៤៨នាក់ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា នៅជុំវិញពិភពលោក។
សហរដ្ឋអាមេរិក នៅតែឈរលំដាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុស Covid-19 ច្រើនជាងគេ បន្ទាប់មកប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង៕
ប្រភព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
|