ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីបរិយាកាសគាំទ្រច្បាប់ គោលនយោបាយ និងភារកិច្ច ក្នុងការគាំទ្រការឆ្លើយតប ចំពោះមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ
ស្វាយរៀង ៖ នាថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីបរិយាកាសគាំទ្រច្បាប់ គោលនយោបាយ និងភារកិច្ច ក្នុងការគាំទ្រការឆ្លើយតប ចំពោះមេរោគអេដស៍ និងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ពិធីនេះ មានការចូលរួមពីលោក លោកស្រី ជាគ្រូសម្របសម្រួលវគ្គ មកពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក លោកស្រីមកពីស្នងការដ្ឋាននគរបាលខេត្ត លោក លោកស្រី ប្រធានការិយាល័យសុខាភិបាល មន្រ្តីសុខាភិបាលផ្តល់សេវា និងអង្គការក្រៅរដ្ឋាភិបាល ជាច្រើនរូបទៀត ៕
|