ឯកឧត្តម ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធវិវាទដីធ្លី នៅស្រុកគិរីសាគរ ខេត្តកោះកុង
ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធវិវាទដីធ្លី នៅស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុងផងដែរ ៕
|