-ស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែ មានចំនួន ២២នាក់ ស្រី ០១នាក់
-ស្នើសុំបន្ធូរបន្ថយទោសរយ:ពេល ៩ខែ មានចំនួន ០៩នាក់ ស្រី ០០នាក់
-ស្នើសុំបន្ធូរបន្ថយទោសរយៈពេល ១២ខែ មានចំនួន ០៣នាក់ ស្រី ០០នាក់
-ស្នើសុំលើកលែងទោស មានចំនួ ១១នាក់។
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ ស្នើឲ្យសមាជិក សមាជិកាអង្គប្រជុំ ត្រូវតែពិនិត្យពិចារណាឲ្យល្អិតល្អន់ ថាតើទណ្ឌិតទាំងអស់នេះ សាកសមនឹងបន្ធូរបន្ថយទោស ឬមិនគួរ ដោយផ្អែកទៅលើប្រភេទបទល្មើស រយៈពេលនៃការអនុវត្តទោស និងការកែខ្លួនរបស់ទណ្ឌិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាទណ្ឌិតដែលមានការកែប្រែខ្លួន។ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យពិចារណា បន្ធូរបន្ថយទោស ឬលើកលែងទោសដល់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្រិតតិចតួច ដើម្បីបន្ធូរបន្ថយការចំណាយរបស់រដ្ឋ ក៏ដូចជាការកាត់បន្ថយការណែនចង្អៀតក្នុងពន្ធនាគារ ៕