ទី១-ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់ក្រសួងស្ថាប័នរាជធានី-ខេត្ត បានបន្តសកម្មភាពរបស់ខ្លួនទៅតាមទិសដៅគ្រោងទុក បើទោះបីជាបាន និងកំពុងតែប្រឈមនឹងសភាពការណ៍វិវត្តថ្មី ដែលមិនអាចប៉ាន់ស្មានបាន ពាក់ព័ន្ធនឹងស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក និងបន្ថែមដោយវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩។
ទី២-ចាប់ពីខែមីនា ឆ្នាំ២០២០ ក្រសួងស្ថាប័ន និងរាជធានី-ខេត្ត បានប្ដូរទិសដៅការងារ ផ្ដោតការយកចិត្តទុកដាក់បន្តែមទៅលើបញ្ហាវិបត្តិកូវីដ-១៩ ដែលជាភាពប្រឈមថ្មី និងដែលជះឥទ្ធិពលដល់ការអនុវត្តសកម្មភាពគ្រប់វិស័យធ្វើឲ្យរាំងស្ទះដោយអន្លើ និងត្រូវបន្ថែមភារកិច្ចក្នុងការដោះស្រាយ ទប់ស្កាត់ផលប៉ះពាល់ លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលត្រឡប់ពីប្រទេសក្រៅ ដែលមានចំនួនច្រើនលើសលប់ និងភាគច្រើនជាអ្នកដែលខ្វះលទ្ធភាពក្នុងការទ្រទ្រង់ជីវភាព ហើយងាយរងគ្រោះ។
ទី៣-អាជ្ញាធរ សមត្ថកិច្ច និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ និងអង្គការដៃគូ បានធ្វើសកម្មភាពយ៉ាងមមាញឹក ប្រចាំការនៅតាមព្រំដែនទទួលសង្គ្រោះពលករដែលវិលត្រឡប់តាមច្រកមិនផ្លូវការទាំងយប់ទាំងថ្ងៃ ពិនិត្យកម្ដៅ និងសុខភាព អនុវត្តគោលការណ៍ចត្តាឡីស័កតាមវិធានសុខាភិបាល ផ្ដល់អាហារ ត្រៀមមធ្យោបាយដឹកជញ្ជូន ឲ្យបានដល់លំនៅដ្ឋាន។
និងទី៣-បន្តតាមដានស្ថានភាពសុខភាព ជីវភាព និងផ្ដល់សេវាតាមតម្រូវការផ្សេងៗ និងបន្តតាមដានស្ថានភាព នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដែលពួកគាត់រស់នៅ៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា