ថ្លែងទៅកាន់ប្រជាពលរដ្ឋទាំង ៥០គ្រួសារ ឯកឧត្តមអភិបាលខេត្ត បានលេីកឡេីងថា សមិទ្ធផលថ្មីដែលបានរៀបចំក្រុងពាលីសាងសង់នាព្រឹកនេះ គឺជាសមិទ្ធិលថ្មីមួយទៀតស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបម្រើឱ្យការការពារ សន្តិសុខ សុវត្ថិភាព និងការផ្តលសេវាជូនដល់ប្រជាពលរដ្ឋ។
ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានក្រេីនរំឮក និងផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋនូវចំណុចសំខាន់ៗមួយដូចជា ៖
១-បច្ចុប្បន្នភាពនៃអត្តសញ្ញាណកម្មគ្រួសារក្រីភាពដែលប្រជាពលរដ្ឋទទួលបាន នៅក្នុងខេត្តស្វាយរៀង ទាំងការបើកសាច់ប្រាក់ក្នុងជំហានទី១ និងជំហានទី២ ទៅតាមប័ណ្ណសមធម៌ដែលទទួលបាន។
២-ចូលរួមថែរក្សាអនាម័យខ្លួួនប្រាណស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីការពារជម្ងឺឆ្លងកូវីដ១៩។
៣-ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីបញ្ជៀសការគ្រោះថ្នាក់នៅលេីដងផ្លូវ។
៤-ឪពុកម្តាយគ្រប់រូបត្រូវបន្តការអប់រំកូនចៅជៀសអោយឆ្ងាយពីគ្រឿងញៀន។
៥-ក្នុងរដូវវស្សានេះ ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះធម្មជាតិផ្សេងៗដូចជា ខ្យលកន្ត្រាក់ ផ្គររន្ទះជាដេីម ។
៦-អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តចុះជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិឲ្យបានទាន់ពេលវេលា។
អំណោយដែលប្រជាពលរដ្ឋទាំង ៥០គ្រួសារ ក្នុង ១គ្រួសារទទួលបាន ក្រម៉ា ១, ទឹកស៉ីអ៉ីវ ១យួរ, អំបិល ១កញ្ចប់, សាប៊ូលុច ១កញ្ចប់, ម៉ាស ១០, អង្ករ ១៥គីឡូក្រាម និងថវិកា ២០,០០០រៀល។
ចំពោះ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ ៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៣០,០០០រៀល, ថ្នាក់ដឹកនាំភូមិ ១២នាក់ ក្នុងម្នាក់ៗទទួលបាន ៣០,០០០រៀល, ប្រជាការពារភូមិ៨នាក់ ក្នុងម្នាក់ៗទទួលបាន ៣០,០០០រៀល, កម្លាំងបុស្តិ៍នគរបាលឃុំរាជមន្ទីរ ៦នាក់ ក្នុងម្នាក់ៗទទួលបាន ៣០,០០០រៀល និងឧបត្ថម្ភអង្ករសម្រាប់ប៉ុស្តិ៍នគរបាលឃុំរាជមន្ទីរចំនួន ២បាវ ១០០គីឡូក្រាមផងដែរ ៕