ឯកឧត្ដម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំប្រជុំជីវភាពប្រចាំខែការងារ ស.ស.យ.ក. ខេត្តព្រៃវែង
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងក្នុងនាមជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដឹកនាំប្រជុំជីវភាពប្រចាំខែ ដើម្បីពិនិត្យ តាមដានអំពីវឌ្ឍនភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដែលបានអនុវត្តកន្លងមក និងលើកទិសដៅបន្ត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម សសុខា ក៏ស្នើសុំអោយថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង ទូទាំងខេត្តព្រៃវែង បន្តចូលរួមផ្សព្វផ្សាយពីសារអប់រំ និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ ជំងឺគ្រុនឈីក ជំងឺគ្រុនឈាម ។ល។
|