លោកឧ.ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ត្រៀមកម្លាំងរួចជាស្រេច ដេីម្បីការពារសុខសុវត្ថិភាពភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាកំសាន្តនៅថ្ងៃឈប់សម្រាកខាងមុខនោះ
មណ្ឌលគិរី ៖ ដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នាឱកាសឈប់សម្រាករយៈពេល ៥ថ្ងៃ ខាងមុខនោះ លោកឧ.ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានត្រៀមកម្លាំងរួចជាស្រេច ក្នុងការបែងចែកកម្លាំងការពារ ដាក់តាមគោលដៅសំខាន់ៗ និងក្រុមល្បាតមួយចំនួនទៀត ក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកទស្សនាកំសាន្តនៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍មួយចំនួនទៀត ក្នុងខេត្តមណ្ឌលគិរី ៕
|