តាមការបំភ្លឺរបស់សាក្សីឈ្មោះ ញៀត ស៊ាងហៃ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរលក់ដូរ ដែលនៅជិតស្ពានដើមលាប បានអោយដឹងថា នៅថ្ងៃទីវេលាកេីតហេតុ កំពុងតែធ្វើត្រីទុកធ្វើម្ហូបល្ងាច ស្រាប់តែមានមនុស្សមកពីណា រត់មកលោតទឹកលើស្ពានដើមលាប ស្មានតែក្មេងៗលោតទឹកលេង មិនឃើញងើបចេញពីទឹក ក៏សង្ស័យ បានហៅអ្នកលក់ជិតហ្នឹងមកមើល ប៉ុន្តែមិនឃើញងើបឡើងមក ក៏បានរាយការណ៍ទៅអាជ្ញាធរភូមិ និងប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ប្រជាពលរដ្ឋ បានយកទូកជិះរកជនរងគ្រោះដែលលោតនៅស្ពានដើមលាប។ លុះវេលាម៉ោង ១៤:៤០នាទី ថ្ងៃខែឆ្នាំដដែល បានយកឈើឬស្សីរាវរកក្នុងទឹក ក៏បានប៉ះជនរងគ្រោះនៅជាប់មាត់ច្រាំង ក្បែរគល់ស្ពាន បានស្រង់ជនរងគ្រោះឡើងមកលើគោក ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មក ក៏បានរាយការណ៍ជូនសមត្តកិច្ចចុះពិនិត្យ។
ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថា សាកសពក្បាល ដងខ្លួន និងអវៈយវៈមានសភាពធម្មតា ពោះមានទឹក ក្រៅពីហ្នឹង ពុំមានស្លាកស្នាមអ្វីគួអោយកក់សំគាល់ឡើយ។ ជនរងគ្រោះជាមនុស្សញៀនស្រា ហូបស្រាជាប្រចាំ។ តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ជនរងគ្រោះ ស្លាប់ដោយសារ លង់ទឹក។ សាកសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕