មនុស្សឆ្លងវីរុស Covid-19 សរុបលេីលោក កេីនដល់ជាង ៤៤លាននាក់ហេីយ, អ្នកស្លាប់កេីនជាង ១,១លាននាក់ និងអ្នកជាសះស្បេីយកេីនជាង ៣២លាននាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៨ ខែតុលានេះ
Worldometer បានចុះផ្សាយថា កំណើនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ ៤៤,២៣០,៤៧៨នាក់ និងកំណើនមនុស្សស្លាប់សរុប បានកើនឡើងដល់ ១,១៧១,១៩៥នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុប បានកើនឡើងដល់ ៣២,៤៣៦,៩៥២នាក់ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៨ ខែតុលានេះ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធនេះដែរ វីរុស Covid-19 បានសម្លាប់មនុស្សអស់ចំនួន ៦,៩៤៧នាក់ ហើយវីរុសផ្លូវដង្ហើមមួយនេះ បានឆ្លងទៅមនុស្សថ្មីចំនួន ៤៥៤,៥៦៥នាក់ នៅជុំវិញពិភពលោក។
សូមបញ្ជាក់ជូនថា នៅថ្ងៃពុធនេះ សហរដ្ឋអាមេរិកជាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងមនុស្សឆ្លងថ្មីនៃវីរុស Covid-19 ច្រើនជាងគេ គឺអាមេរិកមានមនុស្សស្លាប់ថ្មីចំនួន ៩៧៩នាក់ និងមនុស្សឆ្លងថ្មីចំនួន ៧១,៦៧៣នាក់៕
ប្រភព ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
|