ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៦លាននាក់នោះ គេឃើញមានប្រទេសអាមេរិក មានអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាមេរិក មានឆ្លងដល់ជាង ៩.៤លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ ២៣៦,០៦១នាក់។ ហើយនាព្រឹកនេះផងដែរ អាមេរិក រកឃើញអ្នកឆ្លងថ្មីជិត ៩ពាន់ករណី និងស្លាប់ជាង ៩០០នាក់។
គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕
ប្រភព ៖ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា