ឯកឧត្តម ក៏បានថ្លែងំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលជានិច្ចជាកាលតែងតែបានឧបត្ថម្ភជាសម្ភារៈថវិកា ដល់សាខា ដើម្បីមានលទ្ធភាពដោះស្រាយបញ្ហានានាដល់ជនងាយរងគ្រោះ និងរងគ្រោះផ្សេងៗ បានទាន់ពេលវេលា។ ហើយសម្ភារៈដែលបានចែកជូននាពេលនេះមានចំនួនតិចតួច មិនអាចឆ្លើយតបទៅនឹងតម្រូវការ របស់បងប្អូននោះទេ ប្រការសំខាន់ គឺត្រូវខិតខំប្រកបរបរបន្ថែមតាមជំនាញរៀងខ្លួន តាមរយៈការដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាពគ្រួសារបានមួយកម្រិត។ ហើយត្រូវណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន។ ជាមួយគ្នានោះ ឯកឧត្តម បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវពង្រីកសកម្មភាពផ្សព្វផ្សាយ អប់រំផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ ឱ្យបានដល់សហគមន៍ជនបទ ឲ្យបានទូលំទូលាយ ។
អំណោយ និងសម្ភារដែលសាខាបានផ្តល់ជូនទាំង ៤២គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្ករ ៣០គ.ក្រ, មី ១កេស, ត្រីខកំប៉ុង ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, សាប៊ូដុំ ៤ដុំ, ទឹកដោះគោខាប់ ៥កំប៉ុង, មុង ១, ភួយ ១, សារ៉ុង ១, ក្រម៉ា ១, អាវយឺត ២ និងថវិកាធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៥០,០០០រៀល។ ដោយមានការ អាណិតស្រលាញ់ បងប្អូនរងគ្រោះឯកឧត្តមបានឧបត្ថម្ភបន្ថែម ទាំង ៤២គ្រួសារ ក្នុង ១គ្រួសារ ថវិកា ៣០,០០០រៀល ៕