មេបញ្ជាការកងទ័ពជើងគោក ឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ និងថវិកា ដល់សាលាពលទាហានទី១
ស្ទឹងត្រែង ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី តាមរយៈ ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរងយោធភូមិភាគទី១ រួមមាន អង្ករ ប្រេងឥន្ធនៈ និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ នៅសាលាពលទាហានទី១ ក្នុងខេត្តស្ទឹងត្រែង ៕
|