បើតាមចម្លើយសារភាពបឋមរបស់ឈ្មោះ កែ ចាន់មាន បានឲ្យដឹងថា កាលពីយប់ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានចេញពីផឹកស៊ី ហើយបើកបរថយន្តខាងលើជូនឈ្មោះ រ៉េន ទៅផ្ទះនៅម្តុំកំបូលទាំងស្រវឹង។
ពេលមកដល់កន្លែងកើតហេតុ ខ្លួនបានបើករថយន្តបុកគូថរថយន្តជនរងគ្រោះពីក្រោយ។ បន្ទាប់មកជនរងគ្រោះ បានបើករថយន្កកាក់រថយន្តខ្លួន និងបានយកអាវុធខ្លីភ្ជង់ខ្លួន ដើម្បីអោយអែបកៀន ព្រមទាំងប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួនទៀតផង ទើបឈ្មោះ រ៉េន មានកំហឹង ហើយប្រាប់ខ្លួនអោយនៅស្ងៀម ចាំធ្វើតែតាមឈ្មោះ រ៉េន ប្រាប់បានហើយ។
ពេលកំពុងចរចារគ្នារឿងគ្រោះថ្នាក់ចរាចណ៍ខាងលើ ដោយឃើញជនរងគ្រោះធ្វេសប្រហែស ឈ្មោះ រ៉េន ក៏បានដកអាវុធខ្លីដែលសៀតនៅនិងចង្កេះ បាញ់ទៅលើជនរងគ្រោះ រួចប្រាប់ឲ្យខ្លួនបើករថយន្តគេចពីកន្លែងកើតហេតុតែម្តង។
យ៉ាងណាមុិញ សមត្ថកិច្ចបានសម្រេចឃុំខ្លួន ឈ្មោះ កែ ចាន់មាន ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការសួរនាំចម្លើយបន្ថែម ដោយក្នុងខណៈពេលនេះដែរ សមត្ថកិច្ច បាននឹងកំពុងដុតដៃដុតជើងក្នុងការតាមចាប់ខ្លួនខ្មាន់កាំភ្លើង ដើម្បីយកមកផន្ទាទោសតាមច្បាប់ ៕