លោកឧត្តមសេនីយ៍ទោ កឹង ឃន អញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២១
ស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់រោទិ៍ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២០ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ឆ្នាំ២០២១ នៅសាលប្រជុំសាលាស្រុកកំពង់រោទិ៍ ៕
|