ឃាត់ខ្លួនមនុស្ស ៨នាក់ និងម៉ូតូ ៣គ្រឿង ដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន
កំពង់ស្ពឺ ៖ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១នេះ អភិបាលខេត្ត ឯកឧត្តម វុី សំណាង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួច បានឃាត់ខ្លួនបងប្អូនប្រជាពរដ្ឋចំនួន ៨នាក់ និងម៉ូតូ ៣គ្រឿង ដែលធ្វើដំណើរឆ្លងពីខេត្តព្រះសីហនុ មកខេត្តកំពង់ស្ពឺ តាមផ្លូវល្បឿនលឿន (គេចពីប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចលោកយាយម៉ៅពេជ្រនិល)។
ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានសូមអង្វរបងប្អូនយ៉ាងទទូច បើគ្មានការចាំបាច់ទេ សូមកុំធ្វើដំណើរ ឆ្លងពីតំបន់មួយទៅតំបន់មួយឲ្យសោះ ពីព្រោះវាអាចនាំមេរោគកូវីដ-១៩ មកចម្លងដល់អ្នកដទៃជាយថាហេតុ ៕
|