សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព និងគ្រួសារកងទ័ព នៅតាមបណ្តាខណ្ឌដូចជា ៖
* ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)
* ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
* ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា
* ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក
* ខណ្ឌបឹងកេងកង វិទ្យាល័យ ជា ស៊ីម បឹងកេងកង
* ខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ)
* ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២។
សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះតទៅ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕