បើតាមការឲ្យដឹងពីប្រធានសារៈមន្ទីរជាតិ បានបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ពិធីបុណ្យខួបរបស់សារមន្ទីរជាតិត្រូវបានប្រារព្ធជាបន្តបន្ទាប់ និងបានរៀបចំយ៉ាងអធិកអធម។ ដោយឡែកឆ្នាំនេះ ដោយសារតែជំងឺកូវីដ-១៩ បាននឹងកំពុងរាតត្បាតយ៉ាងខ្លាំង និងវិធានការបិទខ្ទប់តំបន់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល របស់រាជរដ្ឋាភិបាល ទើបពិធីនៅក្នុងថ្ងៃនេះ ត្រូវបានប្រារព្ធបែបសង្ខេប ដោយបានគោរពតាមវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ។
ក្នុងពិធីដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រលិល្បៈ និងលោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន បានបួងសួងប្រសិទ្ធិពរជ័យ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ និង ប្រគេនពរដល់សម្តេចព្រះសង្ឃរាជទាំងពីរគណៈ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស សូមឲ្យជួបតែសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត ជាពិសេស ជៀសផុតពីជម្ងឺកូវីដ-១៩។
អញ្ជើញចូលរួមអមដំណើរនាឱកាសនេះ ដែររួមមាន លោកជំទាវ ទូច សារ៉ុម រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមនឹងព្រឹទ្ធសាស្ត្រាចារ្យ និងមន្រ្តីរាជការ នៃសារៈមន្ទីរជាតិ ផងដែរ។
ក្នុងឱកាសនោះលោកជំទាវ កិត្តិសង្គហបណ្ឌិត បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់ក្រុមការងារទទួលខុសត្រូវក្នុងសារមន្ទីរជាតិ ១៧នាក់ ក្នុងម្នាក់ៗទទួលអង្ករ ១០គីឡូក្រាម មីយើង ១កេសតូច ទឹកបរិសុទ្ធ ១កេស និងថវិកា ២៤ម៉ឺនរៀល ៕