លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសសើរដល់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានី ខេត្ត អភិបាលខណ្ឌ កងកម្លាំងទាំងបីប្រភេទ ក្រុមគ្រូពេទ្យគ្រូពេទ្យព្យាបាល ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ជាពិសេស ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងថ្ងៃ ទាំងយប់ក្នុងការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ៕