យោងតាមផែនការ យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិ កងពលតូចលេខ៧០ ទទួលបន្ទុករៀបចំការងារចាក់វ៉ាក់សាំង ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ សុទ្ធតែជា «តំបន់ក្រហម»ដែលមានហានិភ័យខ្ពស់ នៃការចម្លងជំងឺកូវីដ១៩ សម្រាប់ដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ផ្ដើមពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ តទៅ។
ក្នុងនោះដែរ មានដូចជា ៖
*ខណ្ឌមានជ័យ (០៣សង្កាត់)
• សង្កាត់ស្ទឹងមានជ័យ១ សាលាបឋមសិក្សាសឡា
• សង្កាត់ស្ទឹងមានជ័យ២ សាលាបឋមសិក្សាស្ទឹងមានជ័យ
• សង្កាត់ស្ទឹងមានជ័យ៣ ផ្សារបុរីលឹមឈាងហាក់
*ខណ្ឌពោធិ៍សែនជ័យ (០៣សង្កាត់)
• សង្កាត់ចោមចៅ១ រោងចក្រសាន់តិច (ផ្លូវវេងស្រេង)
• សង្កាត់ចោមចៅ២ សាលាបឋមសិក្សាគោកបញ្ជាន់
• សង្កាត់ចោមចៅ៣ ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)៕